នៅថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំ និងចូលរួមកម្មវិធីការសម្ដែងសិល្បៈទស្សនីយភាពរបាំត្រុដិ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ឆ្នាំ២០២៥ ខាងមុខនេះ ៕
នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំធំ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំ និងចូលរួមសិក្ខាសាលាផ្សព្វផ្សាយលិខិតគតិយុត្តគាំទ្រការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ឌពីរដ្ឋបាលថ្នាក់ជាតិ ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈប្រព័ន្ធ Video Conference System (កម្មវិធី ZOOM) ៕
នៅថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមីនា គ.ស. ២០២៥ នៅក្រុងបាត់ដំបង, លោក សែ សារ៉ាន់ ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ព្រមទាំងមន្ត្រីជំនាញ ០១រូប នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការចូលរួមពីប្រតិភូ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយបានសហការជាមួយរដ្ឋបាលខេត្ត, ស្នងការដ្ឋាននរគបាលខេត្ត និងគណៈបញ្ជាការឯកភាពក្រុងបាត់ដំបង បានចុះត្រួតពិនិត្យការអនុវត្តកិច្ចសន្យា និងសៀវភៅបន្ទុកក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ៕
នៅថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមីនា គ.ស. ២០២៥ នៅសាលប្រជុំធំ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំ និងចូលរួមកិច្ចប្រជុំនិងផ្តល់យោបល់បន្តលើការរៀបចំសេចក្តីព្រាងប្រកាសស្តីពីនិតិវិធីនៃការគ្រប់គ្រងរជ្ជទេយ្យចំណូលសម្រាប់ ក្រសួងស្ថាប័នអង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈប្រព័ន្ធ Video Conference System (កម្មវិធី ZOOM) ៕
ព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅបរិវេណសួនវិមានឯករាជ្យខេត្តបាត់ដំបង, មន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមក្នុងពិធីដង្ហែពានរង្វាន់ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូឆ្នាំ២០២៤ លើវិស័យអប់រំ និងសុខាភិបាល ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ។ ពិធីដង្ហែពាននេះដែរ មានការចូលរួមពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ យុវជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ផងដែរ ៕
ព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នៅសាលាខេត្តបាត់ដំបង, មន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រី្ត និងក្មេងស្រីគ្រប់រូប ” ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ, ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ លោក លោកស្រីអភិបាលក្រុង ស្រុកទាំង១៤ មន្ត្រីរាជការជុំវិញខេត្ត សិស្សានុសិស្ស សមាជិក សមាជិកាកាយឫទ្ធិនារី និងកាកបាទក្រហមកម្ពុជា ចូលរួមផងដែរ ។
ឆ្លៀតឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវស្នើសុំ និងផ្តល់អនុសាសន៍មួយចំនួនដើម្បីបន្តទប់ស្កាត់រាល់ទម្រង់នៃ អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្ត្រី និងក្មេងស្រី តាមរយៈកម្មវិធី និងយុទ្ធសាស្ត្រ អាទិភាព ដូចខាងក្រោម៖
-លើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ
-អនុវត្តរបៀបវារៈ និងផែនការសកម្មភាពជាតិ ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ
-លើកកម្ពស់កិច្ចគាំពារសង្គមដែលឆ្លើយតបនឹងយេនឌ័រ ការងារសមរម្យ និងកន្លែងដែលមានមេត្រីភាព សម្រាប់ស្ត្រី និងការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់ជាសកល សំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានដោយសមធម៌។
-ពង្រឹងភាពអង់អាចដល់ស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល សហគ្រិនភាព ការអភិវឌ្ឍជំនាញ សេដ្ឋកិច្ចគិតគូរពី សុខុមាលភាព អភិវឌ្ឍន៍បៃតង ការប្រែប្រួលអាកាសធាតុ ព្រមទាំងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ប្រកបដោយបរិយាបន្ន។
នាព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នៅសួនយុវ័ន្តក្រុង ខេត្តបាត់ដំបង, មន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមពិធីប្រកាសទទួលស្គាល់ខេត្តបាត់ដំបងជាខេត្តទី១៧ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រីគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ដមអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ កងកម្លាំងទាំងបីប្រភេទ ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ យុវជនស.ស.យ.ក និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណ ២,២០០នាក់ផងដែរ ៕
នៅថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ គ.ស. ២០២៥ នៅស្រុកកំរៀង ខេត្តបាត់ដំបង, លោក យក់ រិទ្ធីយ៉ា ប្រធានការិយាល័យលទ្ធកម្មសាធារណៈ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អមមន្ត្រីជំនាញ ០១រូប បានចូលរួមកិច្ចប្រជុំបើកសំណើដេញថ្លៃ ស្ដីពីការងារជួសជុលផ្លូវបេតុងអាមេ១ខ្សែ ប្រវែង ០.៤៤០គម ទទឹង ៥ម៉ែត្រ កម្រាស់ ០,១៥ម និងពង្រីកខាងដើមផ្លូវ ចុងផ្លូវ និង ស្លាកព័ត៌មានគម្រោង១កន្លែង នៅស្រុកកំរៀង ៕
នារសៀលថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ គ.ស. ២០២៥ នៅសាលប្រជុំធំ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំ និងចូលរួមកិច្ចប្រជុំពិនិត្យនិងផ្តល់យោបល់ លើការរៀបចំសេចក្តី ព្រាងប្រកាសស្តីពីនីតិវិធីនៃការគ្រប់គ្រងរជ្ជទេយ្យចំណូល សម្រាប់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈប្រព័ន្ធ Video Conference System (កម្មវិធី ZOOM) ៕
នៅថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំធំ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, ការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (ប្រព័ន្ធ SARMIS) ជូនដល់ រដ្ឋបាលឃុំ-សង្កាត់ទាំង១០៣ ក្នុងខេត្តបាត់ដំបង ក្រោមការដឹកនាំដោយ លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីរាជការ ការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ។ សិក្ខាសាលាបណ្តុះបណ្តាលនេះដែរ មានការអញ្ចើញចូលរួមពី លោក លោកស្រី តំណាងរដ្ឋបាលឃុំ-សង្កាត់ទាំង១០៣ ក្នុងខេត្តបាត់ដំបង ។ សិក្ខាសាលានេះ ផ្ដោតទៅលើ ការជំរុញ និងពន្យល់បន្ថែមអោយកាន់តែច្បាស់ថែមទៀត នូវការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (ប្រព័ន្ធ SARMIS) កំណែទម្រង់ថ្មី ៕
នៅថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ គ.ស. ២០២៥ ស្រុករុក្ខគីរី ខេត្តបាត់ដំបង, លោក ឆឹង បូរិន អនុប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការចូលរួមសហការជាមួយរដ្ឋបាលខេត្ត, ស្នងការដ្ឋាននរគបាលខេត្ត និងគណៈបញ្ជាការឯកភាពស្រុករុក្ខគីរី បានចុះពិនិត្យ និងផ្ទៀងផ្ទត់ក្រុមហ៊ុន/សហគ្រាស បញ្ចាំមាន និងគ្មានលិខិតអនុញ្ញាតក្នុងភូមិសាស្រ្តស្រុករុក្ខគីរី ៕
នៅថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ គ.ស. ២០២៥ ក្រុងបាត់ដំបង ខេត្តបាត់ដំបង, លោក ឆឹង បូរិន អនុប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការចូលរួមសហការជាមួយរដ្ឋបាលខេត្ត, ស្នងការដ្ឋាននរគបាលខេត្ត និងគណៈបញ្ជាការឯកភាពក្រុងបាត់ដំបង បានចុះពិនិត្យ និងផ្ទៀងផ្ទត់ក្រុមហ៊ុន/សហគ្រាស បញ្ចាំមាន និងគ្មានលិខិតអនុញ្ញាតក្នុងភូមិសាស្រ្តក្រុងបាត់ដំបង ៕
នៅថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ គ.ស. ២០២៥ ស្រុកសំឡូត ខេត្តបាត់ដំបង, លោក ឆឹង បូរិន អនុប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការចូលរួមសហការជាមួយរដ្ឋបាលខេត្ត, ស្នងការដ្ឋាននរគបាលខេត្ត និងគណៈបញ្ជាការឯកភាពស្រុកសំឡូត បានចុះពិនិត្យ និងផ្ទៀងផ្ទត់ក្រុមហ៊ុន/សហគ្រាស បញ្ចាំមាន និងគ្មានលិខិតអនុញ្ញាតក្នុងភូមិសាស្រ្តស្រុកសំឡូត ៕
នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ គ.ស. ២០២៥ ស្រុករតមណ្ឌល ខេត្តបាត់ដំបង, លោក ឆឹង បូរិន អនុប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការចូលរួមសហការជាមួយរដ្ឋបាលខេត្ត, ស្នងការដ្ឋាននរគបាលខេត្ត និងគណៈបញ្ជាការឯកភាពស្រុករតមណ្ឌល បានចុះពិនិត្យ និងផ្ទៀងផ្ទត់ក្រុមហ៊ុន/សហគ្រាស បញ្ចាំមាន និងគ្មានលិខិតអនុញ្ញាតក្នុងភូមិសាស្រ្តស្រុករតមណ្ឌល ៕
នៅថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ គ.ស. ២០២៥ ស្រុកសំពៅលូន ខេត្តបាត់ដំបង, លោក ឆឹង បូរិន អនុប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការចូលរួមសហការជាមួយរដ្ឋបាលខេត្ត, ស្នងការដ្ឋាននរគបាលខេត្ត និងគណៈបញ្ជាការឯកភាពស្រុកសំពៅលូន បានចុះពិនិត្យ និងផ្ទៀងផ្ទត់ក្រុមហ៊ុន/សហគ្រាស បញ្ចាំមាន និងគ្មានលិខិតអនុញ្ញាតក្នុងភូមិសាស្រ្តស្រុកសំពៅលូន ៕
នៅព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ គ.ស. ២០២៥ នៅសាលប្រជុំធំ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, លោក ប៉ោទ្រី ឌឿន ប្រធានមន្ទីរ ព្រមទាំងមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំ និងចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ តាមរយៈប្រព័ន្ធ Video Conference System (កម្មវិធី ZOOM) ៕
នៅថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ គ.ស. ២០២៥ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង, លោក ឆឹង បូរិន អនុប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការចូលរួមសហការជាមួយរដ្ឋបាលខេត្ត, ស្នងការដ្ឋាននរគបាលខេត្ត និងគណៈបញ្ជាការឯកភាពស្រុកភ្នំព្រឹក ចុះពិនិត្យ និងផ្ទៀងផ្ទត់ក្រុមហ៊ុន/សហគ្រាស បញ្ចាំមាន និងគ្មានលិខិតអនុញ្ញាតក្នុងភូមិសាស្រ្តស្រុកកំរៀង ៕
នាព្រឹកថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ គ.ស. ២០២៥ ស្រុកកំរៀង ខេត្តបាត់ដំបង, លោក ឆឹង បូរិន អនុប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការចូលរួមសហការជាមួយរដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពស្រុកកំរៀង ចុះពិនិត្យ និងផ្ទៀងផ្ទត់ក្រុមហ៊ុន/សហគ្រាស បញ្ចាំមាន និងគ្មានលិខិតអនុញ្ញាតក្នុងភូមិសាស្រ្តស្រុកកំរៀង ៕
នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ គ.ស. ២០២៥ នៅសាលាខេត្តបាត់ដំបង, ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ចូលរួមពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ។ ពិធីបើកសន្និបាតនេះដែរ ធ្វើឡើងរយៈពេលចំនួន ២ថ្ងៃ ថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៥ និងមានសមាជិកសមាជិកាចូលរួមចំនួន ៥១០នាក់ផងដែរ ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ គ.ស. ២០២៥ នៅសាលប្រជុំធំ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, មន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំ និងចូលរួមកិច្ចប្រជុំផ្ទៀងផ្ទាត់របាយការណ៍អនុវត្តថវិកាប្រចាំឆ្នាំ២០២៤ របស់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធ Video Conference System (កម្មវិធី ZOOM)៕